នារសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ (ខេត្តកំពត ខេត្តតាកែវ និងខេត្តកែប) ដឹកនាំដោយឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរឃុំនារាយណ៍ ដើម្បីឈ្វេងយល់អំពីវឌ្ឍនភាពនៃការអនុវត្តការងាររបស់ឃុំ ដែលបាននិងកំពុងមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ ជាពិសេសការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ បានយ៉ាងល្អប្រសើរ នៅសាលាឃុំនារាយណ៍ ស្រុកឈូក ខេត្តកំពត។
ប្រភព៖ នាយកដ្ឋានព័ត៌មាន